មនុស្សដែលក្រុមប្រភេទបែកសុទ្ធតែល្អបំផុតនៅលើផែនដី - បែកសុទ្ធបែកសុទ្ធជាមនុស្ស | Kurzgesagt

🎁Amazon Prime 📖Kindle Unlimited 🎧Audible Plus 🎵Amazon Music Unlimited 🌿iHerb 💰Binance

វីដេអូ

អត្ថបទសង្ខេប

[ភ្លេង]

សង្គ្រាមមួយបានផ្ទុះឡើងអស់រយៈពេលរាប់លានឆ្នាំមកហើយ

សម្លាប់អស់ជីវិតរាប់សិបលាន ដែលយើងពុំបានចាប់អារម្មណ៌អីបន្តិចសោះ។

សង្គ្រាមនោះត្រូវបានចូលរួមប្រយុទ្ធដោយ ភាវៈរស់ដ៏កាចសាហាវជាងគេបំផុតនៅ លើពិភពលោកនេះ៖

បាក់តេរីយ៉ូផាស

ឬអាចហៅកាត់ថា phage។

[តន្រ្តី + ការណែនាំ]

បាក់តេរីយ៉ូផាស ជាវីរុស៖

មិនច្បាស់ថាជា ភាវៈមានជីវិត

ឬក៏ជា ភាវៈឥតជីវិត នោះទេ។

ម៉្យាងទៀត ពួកវាមើលទៅដូចជានរណាម្នាក់បានបង្កើតពួកវាឡើងមកអីចឹង។

ក្បាលរបស់ពួកវាមានរាងដូច អ៊ីកាសាអេត្រន

រូបធរណីមាត្រ ដែលមានមុខ២០ និងគែមចំនួន៣០

នៅក្នុងនោះ មានស្តុកព័ត៌មានស៊ីនេទិចរបស់វីរុស

ហើយក្បាលរបស់វាច្រើនតែភ្ជាប់ទៅនឹងកន្ទុយវែង ដែលមានសារធាតុសរសៃ ប្រៀបបានដូចជាជើង (តាមពិតគេមិនមែនហៅ ជើង ទេគេហៅ ឈ្នាប់ភ្ជាប់ ឬសរសៃកន្ទុយ)។

បាក់តេរីយ៉ូផាសមានច្រើនណាស់!

ភាវៈរស់ដទៃ + បាក់តេរី < បាក់តេរីយ៉ូផាស

ហើយពួកវាប្រហែលជាមាននៅគ្រប់ទីកន្លែង ដែលមានជីវិតរស់នៅ។

រាប់សិបលានមាននៅលើដៃរបស់អ្នក នៅក្នុងពោះវៀន និងត្របកភ្នែករបស់អ្នកផងដែរ។

ដែលអាចធ្វើឱ្យអ្នកភ័យព្រួយ ក៏ព្រោះតែពួកវាជាអ្នកទទួលខុសត្រូវចំពោះការស្លាប់ជាច្រើនដែលបានកើតឡើង នៅលើភពផែនដីនេះ

ប៉ុន្តែសំណាងស្ថិតនៅជាមួយអ្នក។

ពិតណាស់ ដែលពួកគេប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ដូចអាហារពេលព្រឹក

ពួកវាសម្លាប់តែបាក់តេរីនៅះទេ។

ច្រើនជាង ៤០% នៃបាក់តេរីទាំងអស់ ដែលមាននៅក្នុងសមុទ្រត្រូវបានសម្លាប់ដោយពួកវាជារៀងរាល់ថ្ងៃ។

ប៉ុន្តែបាក់តេរីយ៉ូផាស ក៏មានផលលំបាកធំៗដែរ។

ដូចទៅនឹងវីរុសដទៃដែរ

បាក់តេរីយ៉ូផាសត្រូវការធ្មួល (ធ្មួល ន.ភាវៈរស់ដែលជាឬផ្តល់ជម្រកឱ្យភាវៈរស់ដទៃ)

សម្រាប់រស់នៅនិងបន្តពូជ។

ពួកវាគ្មានអ្វីអស្ចារ្យទេ

ត្រឹមតែជាស៊ែន និងសំបក

ហើយពួកវាគឺជំនាញណាស់!

ជាធម្មតា បាក់តេរីយ៉ូផាសមួយ វាយប្រហារតែបាក់តេរីមួយប្រភេទនោះទេ

និងប្រហែលជាបងប្អូនជីដូនមួយរបស់វា។

ទាំងនេះប្រៀបបានទៅនឹងចំណីរបស់វា។

ស្រម៉ៃថា បាក់តេរីយ៉ូផាស គឺដូចទៅនឹងម៊ីសស៊ីលប្រដេញអីចឹង ដែលដេញតាមសម្លាប់តែអ្វីដែលបានកំណត់តែប៉ុណ្ណោះ

ពេលដែលវាស្វែងរកឃើញគោលដៅហើយ

វានឹងភ្ជាប់សរសៃជើង (ឬឈ្នាប់ភ្ជាប់) ទៅនឹងឈ្នាប់ទទួលរបស់បាក់តេរី ហើយប្រើប្រាស់ម្ជុល (?) ចាក់បញ្ចូលទោក្នុងផ្ទៃ

រួចចាក់ព័ត៌មានស៊ីនេទិចចូលទៅ។

មិនតិចជាងមួយនាទីនោះទេ បាក់តេរីនោះត្រូវបានគេគ្រប់គ្រង។

បន្ទាប់ពីនោះមក បាក់តេរីនោះត្រូវបាន ក្លាយជារោងចក្រផលិតវីរុស ទាំងបង្ខំ។

វានឹងបញ្ឈប់កាលណាបាក់តេរីនោះ គឺពោរពេញទៅដោយវីរុសថ្មីៗ។

ជំហានចុងក្រោយ

ពួកវានឹងផលិត អ៊ីនដូលីស៊ីន

ជាអង់ស៊ីមដ៏ខ្លាំងក្លា អាចចោះប្រហោងនៅក្នុងធ្មួលបាន។

សម្ពាធកើនកាន់តែខ្លាំង រហូតដល់បាក់តេរីត្រូវក្អួតពួកចេញមក រួមទាំងអ្វីដែលមាននៅក្នុងខ្លួនវាផងដែរ។

បាក់តេរីយ៉ូផាសថ្មីៗ ចេញមកនិង បន្តដំណើរនេះសារជាថ្មី។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

បាក់តេរីយ៉ូផាស បានទទួលចំណាប់អារម្មណ៌យ៉ាងខ្លាំងពីភាវៈរស់ដ៏កាចសាហាវជាងគេទី២ នៅលើពិភពលោក៖

មនុស្ស

ថ្មីៗនេះ យើងចាប់ផ្តើមសិក្សាទៅលើ ការចាក់បញ្ចូលពួកវា ទៅក្នុងរាងកាយរបស់ពួកយើង

ពីព្រោះ ពួកយើងគ្មានសង្ឃឹមទៀតទេ៖

យើងទាល់ច្រកហើយ!

ពីមុន មុខរបួសតែបន្តិច ឬផឹកទឹកតែមួយញឹបចេញពីប្រភពទឹកមិនល្អអាចបង្កជាបញ្ហាដ៏ធំ។

បិសាចតូចៗ ដែលតាមប្រមាញ់យើង ដោយគ្មានការអាណិតអាសូរ។

ប៉ុន្តែ ១០០ឆ្នាំមុនយើងបាន រកឃើញដំណោះស្រាយនៅក្នុងធម្មជាតិ។

ដោយចៃដន្យ យើងបានរកឃើញផ្សិត ដែលផលិតសារធាតុ ដែលតបតនឹងបាក់តេរីបាន៖

អង់ទីប្យូទិច (ព្យញ្ជនៈ “ប” បូកជើង “យ” និងស្រះ " ូ " អធ្យាស្រ័យព្រោះ YouTube ធ្វើឱ្យបាត់ តួអក្សរមួយចំនួន) ឬប៉េណេស៊ីលីន

ភ្លាមៗនោះ យើងបានទទួលបានអាវុធដ៏មានមហិទ្ធរិទ្ធមួយ។

អង់ទីប្យូទិច មានប្រសិទ្ធិភាពណាស់ដែលយើងឈប់ គិតថាបាក់តេរីធ្លាប់ជាបិសាច។

មានតែអ្នកចាស់ និងអ្នកឈឺទ្រុឌទ្រោម ប៉ុណ្ណោះដែលងាយស្លាប់ជាងគេ។

យើងប្រើអស់ទីប្យូតិច

យើងបាត់បង់ការគោរពចំពោះសត្វចម្លែកនិងអាវុធ

ប៉ុន្តែបាក់តេរី គឺជាភាវរស់ដែលវិវត្តម្តងមួយៗ ហើយពួកគេចាប់ផ្តើមស៊ាំនឹងអាវុធរបស់យើង។

នេះ បានបន្តរហូតដល់យើង បានបង្កើតនូវអ្វីដែលគេហៅថា“superbugs”៖

ជាប្រភេទនៃបាក់តេរី ដែលស៊ាំទៅនឹងសឹងតែអ្វីគ្រប់យ៉ាង។

វាកំពុងតែរីករាលដាលពាសពេញពិភពលោកទាំង ដែលយើងពុំបានដឹងអ្វីសោះ!

ដល់ឆ្នាំ២០៥០ Super Bug អាចសម្លាប់មនុស្ស អស់ច្រើនជាងជម្ងឺមហារីកទៅទៀត។

កាលពេល ដែលគ្រាន់តែការឈឺបន្តិចបន្តួចអាចបង្កគ្រោះថ្នាក់ដល់ជីវិតនោះ នឹងត្រឡប់មកវិញហើយ!

នៅសហរដ្ឋអាមេរិកតែមួយ មានមនុស្សជាង ២៣.០០០ នាក់បានស្លាប់ដោយសារ Super Bug ជារៀងរាល់ឆ្នាំ!

ប៉ុន្តែវាបង្ហាញថា ’ បាក់តេរីយ៉ូផាស’៖ ឃាតករតូចរបស់យើង អាចជួយពួកយើងបាន!

យើងអាចចាក់វាចូលទៅក្នុងខ្លួនរបស់យើង!

ឈប់សិន តើគំនិតមួយនេះល្អសម្រាប់យើងដែរឬទេ?

បាក់តេរីយ៉ូផាស គឺជាអ្នកសម្លាប់ បាក់តេរីដ៏ពិសេស

ពិសេសខ្លាំងណាស់ ដោយយោងតាមឯកសារ មនុស្សយើងគឺស៊ាំទៅនឹងវាតែម្តង៖

យើង និងវាគឺខុសគ្នា។

ពួកយើងជួបប្រទះវាជារៀងរាល់ថ្ងៃ ហើយយើងធ្វើមិនអើពើនឹងគ្នារហូត។

អង់ទីប្យូទិច ប្រៀបបានទៅនឹងគ្រាប់បែក ដែលបំផ្លាញគ្រប់យ៉ាងទាំងអស់ សូមបីតែបាក់តេរីដែលផ្តល់ ប្រយោជន៍ដល់យើងផងដែរ។

បាក់តេរីយ៉ូផសគឺដូចទៅនឹងមីស៊ីលបញ្ជាដែលសម្លាប់តែមនុស្សអាក្រក់តែប៉ុណ្ណោះ។

អ្ហេឈប់សិន ក្រែងបាក់តេរីចេះវិវត្តខ្លួនទប់ទល់ទៅនឹងបា់តេរីយ៉ូផាសដែរ ត្រូវទេ?

មែន តែវាពិបាកបន្តិច ព្រោះបាក់តេរីយ៉ូផាសក៏ចេះវិវត្តដែរ។

ការប្រជែងអាវុធរវាងពួកទាំងពីរនេះ ត្រូវប្រព្រឹត្តឡើងអស់រាប់លានឆ្នាំមកហើយ

តែមើលមកទៅ អ្វីៗកំពុងតែដំណើរការបានល្អហើយ។

នេះបង្ហាញថាបាក់តេរីយ៉ូផាសជាអាវុធដ៏ឆ្លាតវ័យមួយ។

យ៉ាងណាម៉ិញ ទោះបីជាបាក់តេរីអាចស៊ាំនឹងរោគរបស់យើងក៏ដោយ យើងនៅតែអាចយកឈ្នះបានដដែល។

វាប្រែមកថាដើម្បីអាចទ្រាំទ្រទៅនឹងបាក់តេរីយ៉ូផាស

បាក់តេរីត្រូវតែបោះចោលភាពធន់ទ្រាំរបស់វាទៅនឹងអង់ទីប្យូទិច។

ពួកយើងអាចនឹងយកឈ្នះពួកវាបាន។

នេះត្រូវបានសាកល្បងដោយជោគជ័យរួចទៅហើយ។ ជាមួយនឹង អ្នកជំងឺដែលគ្មានក្តីសង្ឃឹមអ្វីផ្សេងទៀត។

ពពួកបាក់តេរី ‘Pseudomonas Aeruginosa’ ដែលជាប្រភេទបាក់តេរីដែលសាហាវបំផុតបានឆ្លងចូលក្នុងទ្រូងរបស់គាត់។

ដោយធម្មជាតិ ពួកវាមានភាពធន់ទៅនឹងថ្នាំអង់ទីប៊ីយោទិចមួយចំនួនទៅហើយ

និងអាចបន្តរស់នៅក្នុងជែលអាល់កុលលាងដៃ។

បន្ទាប់ពីរងទុក្ខវេទនាជាច្រើនឆ្នាំ បាក់តេរីយ៉ូផាសជាច្រើន ត្រូវបានបញ្ចូលចាក់ដោយផ្ទាល់ទៅក្នុងទ្រូងរបស់គាត់

រួចជាមួយអង់ទីប្យូទិចដែលបាក់តេរីនោះស៊ាំនឹងផងដែរ។

ក្រោយពី ពីរបីសប្តាហ៍ក្រោយមក បាក់តេរីទាំងនោះក៏ទៅបាត់ទាំងស្រុង។

ជាអកុសល ការព្យាបាលបែបនេះ

កំពុងតែស្ថិតនៅក្រោមកការពិសោធន៌នៅឡើយ

ហើយក្រុមហ៊ុនថ្នាំវេជ្ជសាស្រ្តនៅមានភាពស្ទាក់ស្ទើរ

ក្នុងការវិនិយោគលុយដែលចាំបាច់

ទៅក្នុងការព្យាបាល

ដែលមិនទាន់មានការទទួលស្គាល់ជាផ្លូវការនៅឡើយ

ប៉ុន្តែបម្លាស់ប្តូរកំពុងតែចាប់ផ្តើមហើយ។

នៅឆ្នាំ២០១៦ ការសាកល្បងក្នុងទម្រង់ធំត្រូវបានរៀបចំឡើង

ហើយ បាក់តេរីយ៉ូផាស ក៏កំពុងតែទទួលបាននូវចំណាប់អារម្មណ៍៌

កាន់តែច្រើនឡើង។

យើងគួរតែចាប់ផ្តើម ទម្លាប់នឹងវា

ពីព្រោះថា យុគសម័យដែលអង់ទិប្យូទិចលែងជាអាវុធសំខាន់

របស់យើង កំពុងតែខិតជិតមកដកល់ហើយ។

វាអាចជាគំនិតដ៏ចម្លែកមួយ

ប៉ុន្តែការចាក់បញ្ចូលភាវៈរស់ដ៏កាចសាហាវនៅលើផែនដីនេះ

ដោយផ្ទាល់ចូលទៅក្នុងរាងកាយរបស់យើង

អាចជួយសង្គ្រោះជីវិតរាប់សិបលាន។

វីដេអូនេះ អាចផលិតមកបាន ដោយអំណោយពី

មូលនិធិ Bill និង Melina Gates

បើអ្នកមានគម្រោងចង់ជួយដល់ ’ ខឺសហ្គីសាត’

អ្នកអាចជួយពួកយើងតាមផេទ្រីអន

patreon.com/Kurzgesagt

ព្រមទាំងទទួលបានអំណោយមួយចំនួនជាការតបស្នងវិញ។