ការ​ពន្យល់​ចំពោះ​ការ​​ស្លាប់របស់សត្វឃ្មុំ –​ ប៉ារ៉ាស៊ីត, ការ​បំពុលនិងមនុស្ស | Kurzgesagt

🎁Amazon Prime 📖Kindle Unlimited 🎧Audible Plus 🎵Amazon Music Unlimited 🌿iHerb 💰Binance

វីដេអូ

អត្ថបទសង្ខេប

សង្គមមនុស្សស្មុគស្មាញ និង ផុងស្រួយខ្លាំងណាស់

ដោយសាងសង់លើក្បាលសសរផ្សេងៗ

ដែលមួយក្នុងចំណោមនោះគឺសត្វឃ្ញុំ

អាហារមួយក្នុងចំណោមបីដែលបរិភោគដោយមនុស្សគឺអាចនឹងបង្កើតដោយឃ្មុំ

ពួកវាសំខាន់ណាស់ព្រោះថាប្រសិនបើឃ្មុំទាំងនោះខ្សត់ទៅ

រុក្ខជាតិរាប់ពាន់ក៏ខ្សត់ទៅតាមនោះដែរ

ដែលអាចនាំអោយមនុស្សរាប់លានអ្នកនឹងអត់ឃ្លាននៅប៉ុន្មានឆ្នាំបន្ទាប់មកទៀត

ជាងនេះទៅទៀតឃ្មុំមានឥទ្ធពលណាស់ទៅលើសេដ្ឋកិច្ច

ទឹកបា្រក់ដែលបានពីការក្រេបនូវលំអងរុក្ខជាតិរបស់ឃ្មុំជារៀងរាល់ឆ្នាំ

គឺប្រហែល 265 ពាន់លានដូល្លា

ចំណីអាហារដែលយើងមិនដែលគិតថាបានកើតដោយសារវានិងបាត់បង់បើគ្មានពួកវា

ឬក៏ការផលិតអាហារនោះនឹងធ្លាក់ចុះជាគំហុក

ចំណីអាហារទាំងនោះមានដូចជា ប៉ោម ខ្ទមសរ ល្ពៅ និងអាហារដែលសម្រាប់សត្វក្នុងកសិដ្ឋាន

ដូច្នេះហើយវាសំខាន់ជាពន់ពេកសម្រាប់សាច់នឹងទឺកដោះគោ

អ្នកប្រាជ្ញ Einstein បញ្ចេញទស្សនៈដោយបាននិយាយជាញយដងថា

ប្រសិនបើសត្វឃ្ញុំផុតពូជ មនុស្សយើងនឹងបាត់បង់ដែរក្នុងប៉ុន្មានឆ្នាំក្រោមមកទៀត

ជាការពិតទៅគាត់ប្រហែលជាមិនបាននិយាយដូច្នេះទេ

ប៉ុន្តែវាប្រហែលជាមានការពិតខ្លះក្នុងទស្សនៈនេះ

ឃ្មុំទាំងនោះមិនបានប្តូរទីតាំងទេប៉ុន្តែវាចាប់ផ្តើមបាត់បង់បន្តិចម្តងៗ

ឃ្មុំរាប់លានសំបុកត្រូវបានងាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ

អ្នកការពារជម្រកឃ្មុំបានសង្កេតឃើញថាជារៀងរាល់ឆ្នាំឃ្មុំនៅលើពិភពលោកបានបាត់បង់ជំរកពី30ទៅ90ភាគ

នៅក្នុងសហរដ្ឋអាមេរិកចំនួនឃ្មុំកំពុងតែធ្លាក់ចុះគួរអោយកត់សំគាល់

គឺពី៥លានសំបុកនៅឆ្នាំ១៩៨៨ មកនៅត្រឹម២.៥លានសំបុកប៉ុណ្ណោះនាពេលនេះ

តាំងតែពីឆ្នាំ២០០៦ បាតុភូតមួយដែលអោយឈ្មោះថា ភាពមិនប្រក្រតីដោយសារការខូចខាតដែនអណានិគម

ដែលបានជះឥទ្ធពលទៅលើឃ្មុំក្នុងប្រទេសជាច្រើន

ហើយយើងក៏មិនអាចសន្និដ្ឋានច្បាស់ដែរថាតើវាកើតដោយសារអ្វី

អ្វីដែលយើងដឹងគឺវាពិតជាសំខាន់ណាស់

ជាដប់-ម្ភៃឆ្នាំចុងក្រោយនេះឃ្មុំត្រូវបានគេឃើញថាបានលុកលុយសត្រូវដែលគ្រោះថ្នាក់

គឺប៉ារ៉ាស៊ីតដែលឃើញនៅក្នុងរឿងប្រភេទរន្ធត់ដូចជា Acarapis woodi

សត្វល្អិតស្រដៀងពីងពាងដែលមើលឃើញដោយមីក្រូស្កូបបានចំលងរោគដល់បំពង់ដង្ហើមរបស់ឃ្មុំ

នៅក្នុងនោះពួកវាបានក្រាបពងនិងស្រូបយកសារជាតុពីសត្វដែលវាកំពុងចំលងរោគ

ដែលធ្វើអោយចុះខ្សោយនិងរស់នៅក្នុងខ្លួនឃ្មុំពេញមួយជិវិតរបស់វា

ឬក៏ Varroa Destructor ដែលឈ្មោះនេះសមនឹងវាដោយសារតែវាអាចបន្តពូជបានតែ

នៅក្នុងសំបុករបស់សត្វឃ្មុំហើយវាជាសត្រូវធំមួយរបស់សត្វឃ្មុំផងដែរ

ប៉ារ៉ាស៊ីតញីនោះចូលទៅក្នុងប្រអប់តូចៗដែលនៅក្នុងសំបុកឃ្មុំហើយបញ្ចេញស៊ុតទៅលើកូនឃ្មុំ

មុនពេលដែលវាវិវត្តខ្លួន

មុនពេលដែលឃ្មុំចាំសំបុកបិទប្រអប់នោះដោយក្រមួនឃ្មុំ

ស៊ុតនោះញាស់ហើយសត្វល្អិតដែលទើបនឹងញាស់នោះ​ និង មេរបស់វាបានក្រេបជញ្ជក់ឃ្មុំដែលកំពុងវិវត្ត

នៅក្នុងប្រអ​ប់តូចដែលបានបិទដោយក្រមួននោះ

ក្នុងដំណាក់កាលនេះឃ្មុំមិនបានងាប់ទេគ្រាន់តែចុះខ្សោយ

ដូចនេះវានៅតែមានកម្លាំងក្នុងការទំលុះក្រមួន

និងចេញពីប្រអប់តូចនោះ

ដោយសារតែដូច្នេះហើយទើបធ្វើអោយប៉ារ៉ាស៊ីតទាំងនោះ

ចេញមកបាននិងរាលដាលពេញសំបុក

ដែលនឹងកើតមានម្តងហើយម្តងទៀតទៅជាវដ្តប្រហែលជា១០ថ្ងៃ

ចំនួនរបស់វាកើនឡើងលឿនហើយប៉ុន្មានខែក្រោយមក

វានាំអោយខូចខាតនូវសំបុករបស់សត្វឃ្មុំទាំងស្រុង

នៅពេលចេញមកក្រៅ ប៉ារ៉ាស៊ីតដែលពេញវ័យនៅតែជញ្ជក់ធាតុរាវពីឃ្មុំ

ហើយធ្វើយអោយចុះខ្សោយជាលំដាប់

ដែលអាក្រក់ជានេះទៅទៀតវាបានផ្ទេរនូវមេរោគដែលគ្រោះថ្នាក់ដល់ឃ្មុំជាច្រើន

ហើយនាំអោយទៅរកភាពមិនប្រក្រតីនៅកំណើតដូចជាស្លាបមិនអាចប្រើការបាន

ប៉ុន្តែមានកត្តាផ្សេងទៀតដូចជា មេរោគ និងផ្សិត

ស្ថិតក្នុងលក្ខខណ្ឌធម្មតាបាតុភូតនេះគួរតែអាចគ្រប់គ្រងបាន

ហើយមិនគ្រប់គ្រាន់ដើម្បីពន្យល់

ទៅលើការងាប់របស់ឃ្មុំជាច្រើនដែលគួរអោយខ្លាច

នៅប៉ុន្មានឆ្នាំនេះថ្នាំសម្លាប់សត្វល្អិតថ្មីៗត្រូវបានផលិតនិងដាក់លក់

ដោយគ្រោះថ្នាក់ជាខ្លាំងដល់ឃ្មុំ

Neoincotinoids, សារធាតុគីមីដែលស្រដៀងនឹងនីកូទីន

ដែលបានអនុញ្ញាតិអោយប្រើប្រាស់អំឡុងទស្សវត្សឆ្នាំ 1990​ដោយជាជម្រើសផ្សេងៗសម្រាប់សារធាតុគីមីដូចជា DDT

ដោយវាប្រហារសត្វល្អិតដោយប៉ះពាលប្រព័ន្ធប្រសាទរបស់ពួកវា

បច្ចុប្បន្ននេះត្រូវបានប្រើប្រាស់ជាទូទៅនៅក្នុងពិភពថ្នាំកំចាត់សត្វល្អិត

ដោយជុំវិញពិភពលោកគេបានឃើញពីការលក់បាននូវទឹកប្រាក់ 1.5ពាន់លានអឺរ៉ូនៅក្នុងឆ្នាំ2008

ដែលស្មើនឹង24ភាគរយនៅទីផ្សារសកលសំរាប់ថ្នាំសម្លាប់សត្វល្អិត

ក្នុងឆ្នាំ2013,neonicotinoids ត្រូវបានប្រើប្រាស់ក្នុងសហរដ្ឋអាមេរិកទៅលើ95ភាគរយនៃដំណាំពោត និង ដំណាំ canola

និងទៅលើផ្លែឈើនិងបន្លែជាច្រើនផងដែរ

ដូចជាប៉ោម,ឈឺរី,ផ្លែប៉ែស,ផ្លែក្រូច.បឺរី,leafy greens, ប៉េងប៉ោះ,ដំឡូងបារាំង

គ្រាប់ធញ្ញជាតិ,ស្រូវ,សណ្តែក,ទំពាំងបាជូរនិងរុក្ខជាតិច្រើនទៀត

ឃ្មុំបានប៉ះពាល់នូវជាតិពុល

នៅពេលដែលកំពុងរកលំអងផ្កាឬតាមរយៈទឹកកខ្វក់

ដែលជាញឺកញយយកវត្ថុទាំងនោះទៅសំបុក

ជាទីដែលវាអាចក៏កើតនិងបំផ្លាញឃ្មុំក្នុងដែនអធិបតេយ្យនោះបន្តិចម្តងៗ

សារធាតុពុលនោះមានគ្រោះថ្នាក់ដល់សត្វឃ្មុំតាមច្រើនរបៀប

នៅក្នុងកម្រិតខ្ពស់ល្មមវាអាចអោយ មានការប្រកាច់ សន្លប់​ និង​ ងាប់ក្នុងរយៈពេលដ៏ខ្លី

ប៉ុន្តែទោះជាកម្រិតទាបក៏ដោយវាក៏អាចប៉ះពាល់ខ្លាំងដែរ

វាអាចធ្វើអោយឃ្មុំភ្លេចនូវការស្វែងរកទីតាំងលើផ្ទៃដី

ដូចនេះឃ្មុំនោះនឹងហើរទៅឆ្ងាយ វង្វេងផ្លូវ​ ហើយងាប់បែកពីសំបុករបស់វា

ប្រសិនបើវាកើតមានញឹកញយ, សំបុកនោះនឹងបាត់បង់ស្ថេរភាព

យើងដឹងហើយថាneonictinoids មានគ្រោះថ្នាក់ដល់ឃ្មុំ

ដូចនេះហើយទើបយើងត្រូវផ្លាស់ប្តូរវាជាបន្ទាន់

ប៉ុន្លែត្រូវចំណាយរាប់ពាន់លានដូល្លាសំរាប់បញ្ឈប់នូវសារធាតុនេះ

ការសិក្សាដែលឧបត្ថម្ភដោយរោងចក្រគឺមីបានបង្ហាញពី

សារធាតុដោយប៉ះពាល់តិចបំផុតទៅលើសត្វឃ្មុំបើយប្រៀបធៀបនឹងផលិតផលដោយបង្កើតដោយអ្នកវិជ្ជាសាស្រ្តម្នាក់ៗ

មានកត្តាច្រើនទៀតដែលរួមផ្សំក្នុងការធ្វើអោយធ្លាក់ចុះចំនួនរប​ស់ឃ្មុំ

ដូចជា ពូជដូចគ្នាច្រើនពេក, ការដំណាំដំណាំតែមួយមុខ

សារធាតុចិញ្ចិមតិចតួចដោយសារចំនួនច្រើនលើសលុប,​ សម្ពាធផ្សេងៗដោយមនុស្ស

និងថ្នាំសម្លាប់សត្វល្អិតផ្សេងៗទៀត

ដែលកត្តានីមួយៗមានផលប៉ះពាល់ផ្សេងៗគ្នាទៅទៅសត្វឃ្មុំ

ប៉ុន្តែទាំងអស់ក៏អាចជាបុព្វហេតុដែលធ្វើអោយមានភាពមិនប្រក្រតីទៅលើការខូចខាតដែនអណានិគម

ជាមួយនឹងប៉ារ៉ាស៊ីនដែលកើតឡើងនៃដប់-ម្ភៃឆ្នាំចុងក្រោយនេះ

ឃ្មុំកំពុងដែលប្រសិនសំរាប់ការរស់រានមានជីវិត

វានឹងក្លាយជាមហន្តរាយប្រសិនបើពួកវាបរាជ័យក្នុងការប្រយុទ្ធនេះ

នេះជាបញ្ហាដែលពិបាកនឹងដោះស្រាយដែលត្រូវតែដោះស្រាយប្រសិនបើយើងចង់រស់នៅបន្តទៀត

ជាមួយនឹងភាពសំបូរហូរហៀរនិងចំណីអាហារច្រើនប្រភេទ

មនុស្សសធម៌គឺបានភ្ជាប់ជ្រៅជាមួយនឹងផែនដីនឹងជិវិតផ្សេងទៀតដែលមានលើផែនដី

ទោះជាយើងធ្វើពុតថាយើងមិនអញ្ចឹងក៏ដោយ

យើងក៏ត្រូវគិតថែរក្សាអ្វីៗដែលនៅជុំវិញខ្លួនយើងដែរ

ប្រសិនបើមិនដើម្បីបង្ហាញពីភាពស្រស់ស្អាតនៃធម្មជាតិក៏ដោយចុះ, ប៉ុន្តែយ៉ាងណាក៏ដើម្បីធានានូវការរស់រាន់របស់យើងផ្ទាល់ខ្លួនដែរ

វិដេអូនេះត្រូវបានគាំទ្រពីសភាវិទ្យាសាស្រ្តនៃប្រទេសអូស្ត្រាលី

ដែលបានផ្សព្វផ្សាយនិងគាំទ្រលើឧត្តមភាពនៃវិទ្យាសាស្រ្ត

មានច្រើនទៀតនៅ

វាពិតជាសប្បាយរីករាយណាស់ក្នុងការធ្វើការជាមួយពួកគេ,ដូចនេះសូមចូលទៅមើលគេហទំព័ររបស់ពួកគេ

វីដេអូរបស់យើងបង្កើតបានក៏ដោយសារការគាំទ្ររបស់អ្នកទាំងអស់គ្នាដែរ

បច្ចុប្បន្ននេះយើងបានឆ្លងផុតគោលដៅមួយហើយ

ដែលជាហតុនឹងមានវិដេអូបន្ថែមទៀតនៅខែកក្កដា

ប្រសិនបើអ្នកចង់គាំទ្រពួកយើង និងកា្លយជាផ្នែកមួយនៃ Kurzgesagt Bird Army

ចូលមើលទំព័រ Patreon របស់ពួកយើង

នៅពេលឥឡូវនេះ,​ ឆានែលយូធូប Field Day​​ ផ្តល់នូវឧកាសនេះដល់យើង

ដើម្បីផ្លាស់ប្តូរបរិយាកាស: វីដេអូខ្លីអំពី Game of Thrones

សូមចូលទៅពិនិត្យលើឆានែលរបស់ពួកគេ

អក្សររត់ដោយសហគមន៍ Amara.org